advertising

Seo Services

គួរ​រៀន​កាត់​ចិត្ត​​តាម​វិធីទាំង ៥ នេះបើ Crush ​បដិសេធ ហើយ​ត្រូវតែ...

ការ​លួច​ស្រលាញ់ Crush ​យូរ​ពេក ​ហើយ​គេ​​បដិសេធស្រលាញ់​យើង​វិញ​នោះ គួរ​​តែ​បញ្ចប់​ចិត្ត​នេះ​ទៅ ហើយ​ស្វែង​រក​អនាគត​ថ្មី​ទើប​ជា​រឿង​ល្អ​ប្រសើរ។ ដើម្បី​បាន​ចាប់​ផ្ដើម​អនាគត​ថ្មី​បាន ​ទាល់​តែ​យើង​មាន​វិធី​កាត់​ចិត្ត​ចេញ​ពី Crush ​ឱ្យ​ដាច់​សិន​ផង​ដែរ។

* ហើយ​អ្នក​រាល់​គ្នា​អាច​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ​បាន៖
១. ចាត់​ទុក​ខ្លួន​ឯង​ជា ​ស្រី/ប្រុស​ ស្អាត
ទោះ​គេ​មិន​ស្រលាញ់​យើង​ក៏​ដោយ ប៉ុន្តែយើង​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​ជា ​ស្រី/ប្រុស​ស្អាត​ម្នាក់ ​មិន​ត្រូវ​ឈឺ​ចាប់​ជាមួយ​អតីត​កាល​នោះ​ទេ។ ធ្វើ​ដូច្នេះ​ហើយ ​ទើប​អ្នក​មាន​មនុស្ស​ថ្មី​មក​ចូល​ក្នុង​ឆាក​ជីវិត​របស់អ្នកបាន។
២. ទទួល​ស្គាល់​ខ្លួន​ឯង
នៅ​ពេល​គេ​មិន​ស្រលាញ់​យើង មាន​ន័យ​ថា​គេ​ឃើញ​ចំណុច​អវិជ្ជមាន​របស់​យើង​ហើយ ដូច្នេះ​ដើម្បី​ងាយ​កាត់​ចិត្ត ​មាន​តែ​ទទួល​ស្គាល់​ខ្លួន​ឯង​ទៅ​ថាអ្នក​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ ទាក់​ចិត្ត​គេ​បាន។


៣. ចាត់​ទុក​ ​ស្រី/ប្រុស ​ម្នាក់​នោះ​មិនមែន​ជា​គូ
Crush ​មិន​ស្រលាញ់​យើង​វិញ ​អីចឹង​ត្រូវ​ចាត់ទុក​គេ​ជា​មនុស្ស ​ស្រី/​ប្រុស​ម្នាក់​មិនមែន​ជា​គូ​ទៅ​ចប់​ហើយ។ បើ​នៅ​តែ​គិត​ថា​ខ្លួន​សក្ដិសម​ជាមួយ​គេ​ទៀត នោះ​ការ​ឈឺ​ចាប់​គ្មាន​ថ្ងៃ​បំភ្លេច​បាន​នោះ​ទេ។


៤. ខឹង​ច្រើន នាំ​តែ​ចាស់
កុំ​ទៅ​ខឹង​ Crush ​នាំ​តែ​មុខ​ចាស់​អី ​ហើយ​ក៏​ឈប់​ទៅ​ច្រណែន​គេ​ជាមួយ ​ស្រី/ប្រុស ​ដទៃ​ដែរ​ទៅ បើ​គេ​ស្រលាញ់​យើង​គេ​ខ្វល់​ជាមួយ​យើង​ហើយ។ ដូច្នេះ​អ្វី​ដែល​ល្អ​បំផុត គឺ​កុំ​គិត​ច្រើន ​កុំ​ខឹង​ច្រើន ​នាំ​តែ​ឆាប់​ចាស់​ទេ។

៥. ត្រូវ​កំណត់​គោលដៅ​ជីវិត
មិនមែន​ Crush ​អាច​កំណត់​គោលដៅ​របស់​យើង​បាន​ទេ ដូច្នេះ​ហើយ​គួរ​តែ​គិត​ដល់​ផ្លូវ​ជីវិត​របស់​អ្នក​ផង។ ប្រសិន​បើ​មាន​គោលដៅ​ហើយ ​នោះ​អ្នក​អាច​យក​ចិត្ត​ទុក​ចំពោះ​គោលដៅ​នោះ ​ហើយ​អាច​បំភ្លេច​គេ​ម្នាក់​នោះ​បាន​ហើយ៕

No comments:

Powered by Blogger.