សូមបងប្អូនជួយ Share បើសុិនជាបងប្អូនគាំទ្រកញ្ញា មាន សូនីតា ក្នុងការបង្កើតសមាគមក្រមាបំផុសស្នាដៃស្ត្រីខ្មែរនៅកម្ពុជា !
នេះគឺជាទឹកចិត្តរបស់តារាសម្តែងស្រស់សោភាកញ្ញា
មាន សូនីតាដែលតែងតែរំលេចរូបភាពលើកតម្កើងពីវិស័យក្រមាខ្មែរ តាមរយៈការច្នៃម៉ូដប្លែកៗបង្ហាញដល់មហាជន។
លើសពីនេះតារារូបស្រស់កញ្ញា សូនីតា ក៏នឹងបង្កើតសមាគមក្រមាឲ្យផុសផុលសម្រាប់ជួយដល់ស្ត្រីខ្មែរ។
តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា មាន សូនីតា បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍នឹងក្រមាខ្លាំងតាមរយៈការច្នៃម៉ូដសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗ។ កញ្ញាក៏បានបង្ហាញគម្រោងចង់បង្កើតសមាគមក្រមាឲ្យបាន២៥រាជធានី-ខេត្តនាពេលដ៏ខ្លីខាងមុខនេះ ក្រោយសមាគមដែលបង្កើតឡើងដោយមិនមានក្ដីជឿជាក់នេះ នឹងទទួលការគាំទ្រពីទស្សនិកជន។
ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ការងារដល់មិត្តៗយុវវ័យក្នុងកម្មវិធី (ផ្លូវជីវិត)កាលពីថ្មីៗនេះកញ្ញា សូនីតា បានប្រាប់ថា យើងមើលឃើញថាទីផ្សារក្រមាបច្ចុប្បន្នហាក់មានភាពរីកចម្រើនជាងមុន។ ដូច្នេះហើយកញ្ញាគិតថា ការពង្រីកសហគមក្រមាអត់ពិបាកទេ យើងនឹងធ្វើវាឲ្យបាន២៥រាជាធានី-ខេត្ត ។ តារាស្រីជាប់នាមថា ជារាជនីក្រមារូបនេះបន្តថាកញ្ញាតែងរិះរកគំនិតថ្មីៗដើម្បីធ្វើយ៉ាងណាបង្កើតក្រឡាក្រមាប្លែកៗព្រមទាំងពង្រីកទីផ្សារបន្ថែមទៀតសម្រាប់ក្រមាខ្មែរក្នុងនោះការបំផុសឲ្យមានការស្រលាញ់ក្រមាហើយប្រើប្រាស់ជាទូទៅ គឺជារៀងអាថទិភាពបំផុត។
កញ្ញាបានបញ្ជាក់ទៀតថា បើទោះបីជាការផលិតក្រមានេះទទួលបានប្រាក់កម្រៃតិចតួចជាងមុខរបរដទៃទៀតក្ដី ក៏ប៉ុន្តែនាងមិនអាចបោះបង់អាជីពក្រមាឡើយ។ ហេតុផលដោយសារតែនេះជាអ្វី ដែលនាងបានចាប់ផ្ដើមដោយខ្លួនឯង ហើយត្រូវមានទំនូលខុសត្រូវលើជីវភាពស្រ្តីជាអ្នកត្បាញក្រមារ១៥រូប នៅឯខេត្តបន្ទាយមានជ័យ និងជាសហគមដំបូង ដែលនាងបានបង្កើតឡើងតាំងពីឆ្នាំ២០១៥។
កញ្ញា សូនីតា ជឿជាក់ថា ប្រសិនបើទីផ្សារក្រមាអាចមានភាពទូលំទូលាយដូចការគ្រោងទុកមែននោះមិនពិបាកនៅក្នុងការដំឡើង ឧបករណ៍សម្រាប់ត្បាញក្រមាព្រោះសហគមដែលបានបង្កើត មានសមត្ថភាពគ្រប់គ្រាន់រួមទាំងការបំបែកក្រឡានៃក្រមារប្លែកៗផងដែរ៕

No comments: