advertising

Seo Services

ក្រូចសើចមានសម្មត្ថភាពចំពោះសក់​ និងសុខភាពដល់ថ្នាក់ណឹងផង???

 ក្រូចសើចមានសម្មត្ថភាពចំពោះសក់​ និងសុខភាពដល់ថ្នាក់ណឹងផង???


+ ក្រូចសើចមានសមត្ថភាពអាចជួយបំបាត់អង្គែ បណ្តុះសក់ថ្មី និងបំបាត់សក់ជ្រុះព្រមទាំងជួយ
លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ​និងជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពោះពេលមានរដូវបានផងដែរ។
ជួយស៊ែរចែកគ្នាដឹងផង!!!
១/ រូបមន្តបំបាត់អង្គែ៖
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ។


២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា
យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល។


៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ (Cholesterol)
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹកពេលងើបពីគេង។
៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក

*អត្ថប្រយោជន៍
- ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក។

 - ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល ,បំប៉នបេះដូង បំបាត់ ខ្យល់ចាប់វិលមុខ។
- ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារ​ស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។
 *វិធីធ្វើ៖ 
- យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុកឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
- សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។
- ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។


៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖
- ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។
*គ្រឿងផ្សំមានដូចជា:
ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ។
*វិធីធ្វើៈ

នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្ររួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។

No comments:

Powered by Blogger.