វិធីធ្វើភ្លាកំពិសស្រស់អោយមានរស់ជាតិឆ្ងាញ់ត្រូវធ្វើដូចម្តេច?
*របៀបធ្វើភ្លាកំពិសស្រស់៖
-គ្រឿងផ្សំ៖
1-កំពិសរស់ 200g
2-គល់ស្លឹកគ្រៃហាន់ស្តើង 1ស្លាបព្រាបាយ
3-រំដេងស្រស់បុកឲ្យម៉ត 1ស្លាបព្រាកាហ្វេ
4-ស្លឹកក្រូចសើចហាន់ជាសសៃៗ 1ស្លាបព្រាកាហ្វេ
5-អង្ករលីង(លីងដោយខ្លួនឯងឲ្យឡើងក្រហម កន្លាតឈ្ងុយល្អ) បុកឲ្យម៉ត់ 1ស្លាបព្រាបាយ
6-ទឹកប្រហុកចំហុយ (បើមិនចេះញ៉ាំប្រហុកកុំដាក់) 1ស្លាបព្រាបាយ
7-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
8-ខ្ទឹមក្រហមចិតស្តើងៗ 1ស្លាបព្រាបាយ
9-ម្ទេសហ៊ឹរ ហាន់តូចៗ ឬុបុកឲ្យម៉ត់
10-ជីរណាកាត់ប្រវែងមួយថ្នាំងដៃ 3សន្លឹក
11-ជីអង្កាម 4ទៅ5ត្រួយ
12-សណ្តែកកួរខ្ចីៗកាត់ខ្លីៗ 1ផ្លែ
13-ត្រប់ស្រួយហាន់ស្តើង(មើលរូប) 1ផ្លែ
14-ត្រកួនឈ្លក់ទឹក 1ដើម
15- ស្លឹកភ្លូ 1សន្លឹក (បើមិនចេះញ៉ាំ មិនបាច់ដាក់ក៏បាន)
16-ទឹកត្រីឆ្ងាញ់(មិនប្រៃពេកមិនសាបពេក) 2ស្លាបព្រាបាយ
17-ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ចឹប
18-ប៊ីចេង 1ចឹប(ដាក់ក៏បានមិនដាក់ក៏បាន)
19-ស្ករស 1ទៅ2ស្លាបព្រាបាយ
20-ទឹកក្រូចឆ្មារ 3ទៅ5ស្លាបព្រាបាយ (អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ថាតើលោកអ្នកចូលចិត្តជូរល្មម ឬជូរខ្លាំង)។
-វិធីធ្វើ៖
1- យកបន្លែ និងជីទាំងអស់មកលាងទឹក កាត់ ចិត ហាន់ រក្សាទុកមួយអន្លើរសិន
2- យកកំពិសរស់មកលាងទឹកអោយស្អាត និងរើសសម្រាមចេញ
2- យកចានដែកធំល្មមមួយមកហើយចាក់កំពិសចូលរួចចាក់បន្លែ និងគ្រឿងទាំងអស់ចូល
3- ច្របល់ចូលគ្នាឲ្យសព្វជាតិ ភ្លក្សមើលរួចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច៕
No comments: