គំនិតអប់រំដ៏មានន័យបំផុតដែលអ្នកគួរតែអាន «តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?»
កាលពីព្រេងនាយ មានអ្នកកាប់អុសដ៏ខ្លាំងក្លាម្នាក់
បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនោះ។
ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងលក្ខខ័ណ្ឌការងាររបស់គាត់។
ដោយសារតែហេតុនោះហើយទើបបានជា អ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាអោយបានល្អ។
ថៅកែរបស់គាត់បានអោយពូថៅដ៏មុតមួយទៅគាត់
ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់។
ថ្ងៃដំបូងបុរសអ្នកកាប់អុសកាប់បាន១៨ដើម។
«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់, «ខំប្រឹងបន្តទៀត! ពាក្យសំដីសរសើរ របស់ថៅកែជាការ ជម្រុញលើកទឹកចិត្តដ៏ខ្លាំងមួយ។
ថ្ងៃបន្ទាប់បុរសអ្នកកាប់អុសបានខិតខំប្រឹងជាខ្លាំង
ប៉ុន្តែគាត់កាប់បានត្រឹមតែ ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត,
បុរសខំប្រឹងកាន់តែខ្លាំងថែមទៀត ប៉ុន្តែគាត់អាចកាប់បានត្រឹមតែ ១០ ដើមទេ។
ថ្ងៃបន្ទាប់ៗទៀតគាត់កាប់បានកាន់តែតិចទៅៗ
បើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយ។គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា,
«ខ្ញុំប្រហែលចុះខ្សោយកំលាំងហើយមើលទៅ»។ គាត់ក៏បានទៅជួបថៅកែរបស់គាត់
ហើយនិយាយសុំទោស។
គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាមិនអាចកាប់បានច្រើន
បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។
«តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?» ថៅកែសួរទៅកាន់គាត់។
«សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ»។
* ន័យអប់រំ៖ ជីវិតរបស់យើងក៏ដូច្នេះដែរ។
ពេលខ្លះយើងរវល់នឹងការងាមិនសូវមានពេលវេលាសិក្សាបន្ថែមនៅចំណេះដឹងខាងក្រៅ
រៀនពីអ្វីដែលថ្មី។ប្រសិនបើអ្នកមិនចំណាយពេល ដើម្បីសំលៀងពូថៅរបស់អ្នកនោះទេ,
យើងនឹងរិលបន្តិចម្តងៗរហូតបាត់បង់ប្រសិទ្ធិភាពរបស់យើង។
ដូចច្នោះចូលអ្នកបន្ថែមចំណេះដឹងខាងក្រៅដើម្បីទទួលបានប្រសិទ្ធិភាពទាំងការងារនឹងការសិក្សា។
«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់, «ខំប្រឹងបន្តទៀត! ពាក្យសំដីសរសើរ របស់ថៅកែជាការ ជម្រុញលើកទឹកចិត្តដ៏ខ្លាំងមួយ។
«តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?» ថៅកែសួរទៅកាន់គាត់។
«សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ»។
No comments: