advertising

Seo Services

តាមពិតប្តីរបស់​អ្នកនាងខ្ញុង គឺជាម្នាក់ណឹងសោះ...

 មកដល់ពេលនេះទើប​​​​​តារា​កំប្លែង​មេម៉ាយ​កូន​១​អ្នក​នាង ស្រេង សុកាន់ដា (ហៅ នាង ខ្ញុង) បាន​សារភាព​ព្រម​ទទួល​ស្គាល់មុខមហាជន​​​ថា​ ខ្លួន​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហ៍ស៊ីជម្រៅពិតប្រាកដ​ ជា​មួយ​នាយ​កៃដ​ពិត​មែន ហើយថែម​ទាំង​បាន​សែន​ព្រេន​ជា​មួយ​គ្នា នៅ​មុខ​ចាស់​ទុំ​ទាំង​សង​ខាង​និង​កំពុងតែ​រស់​នៅជាមួយគ្នា​ជា​ប្ដី​ប្រពន្ធយ៉ាងកក់ក្តៅ​ហើយដែរ។
ក្រោយពី​ធ្លាយរឿង​ចំណងស្នេហា​ក្រៅឆាក​រវាងនាងខ្ញុង និងនាយពាក់មី អស់រយៈពេលជាយូរយារ ស្រាប់តែមានលេចធ្លាយ​រឿងស្នេហា​រវាង នាងខ្ញុង និងនាយកៃដរ​ដែលគេ​ស្ទើតែមិនជឿទៅវិញ។ ពេលនេះ​ភាគីសងខាង​ហាក់ទទួលស្គាល់ហើយ​ថា​វាគឺជារឿងពិត។ ខ្ញុង​ថ្លែង​ថា ដំបូង​ឡើយ​ខ្លួន​​​គិត​ថា ចង់​លាក់បាំង​​ខ្លាច​​​មហាជន​ដឹង​ថា​មាន​ប្ដី​ហើយ​​អាច​ធ្លាក់​ ប្រជាប្រិយភាព ​ប៉ុន្តែ​ដោយ​ដំណឹង​ស្នេហា​នេះ​មហាជន​បាន​ដឹង​ខ្លះ​ហើយ ក៏​ព្រម​ទម្លាយ​ឲ្យ​អស់​សាច់​រឿង​​តែ​ម្ដង​ទៅ។

អ្នកនាងខ្ញុងបានបន្តឲ្យដឹងទៀតថា អ្នកទាំងពីរ​បានសម្រេចចិត្តសែនព្រេន​ក្រាបផ្ទឹម​សុំគ្នាធ្វើជាប្ដីប្រពន្ធ​នៅមុខចាស់ទុំ​ទាំងសងខាង កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៧ ចំថ្ងៃឡើងផ្ទះតែម្ដង ប៉ុន្តែដំណឹងនេះ​ខ្លួនមិនដែលទម្លាយ​ឲ្យមហាជន​បានដឹងជាសាធារណៈទេ។ នាង​ និង​នាយ​កៃដរ ​​ដំបូង​ឡើយ​​គឺ​រាប់​អាន​គ្នា​​ធម្មតា​ទេក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពន្លកស្នេហ៍​បានដុះចេញឡើង​ក្នុងរយៈពេល​ចុងក្រោយនេះ គឺបន្ទាប់ពីការស្វែងយល់ចិត្តគ្នា និងគិតថា​ពួកគេជាមេម៉ាយ និងពោះម៉ាយស្រាប់​ទើបមិនមានពិធីរៀបការធំដុំដូចគូគេកំលោះក្រមុំ។
ទោះបី​ជា​ចំណង​ស្នេហ៍​របស់ ខ្ញុង និង នាយ​កៃដ ធ្វើ​ឡើង​លក្ខណៈ​​សែន​ព្រេន​​បែប​នេះ​ក្ដី អ្នក​ទាំង​ពីរ​​គ្រោង​នាំ​គ្នា​​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​​ជា​មួយ​គ្នា​ ​​ក្នុង​ពេល​ឆាប់ៗ​នេះផងដែរ។ នាងរំពឹងទុកថា​កៃដរជាស្វាមី​នឹងមើលថែទាំនាង និងកូនបានល្អ មិនធ្វើឲ្យនាងខកចិត្តឡើយ ហើយក៏នឹង​បំភ្លេចអតីតកាល​ដែលមិនល្អ​ទាំងអស់ចោលទាំងសងខាងផងដែរ៕

No comments:

Powered by Blogger.