advertising

Seo Services

លក្ខណៈមួយចំនួនដែលបង្ហាញថា​ បុរសម្នាក់ពិតជាស្រលាញ់អ្នកពិតប្រាកដមែន...


បុរសដែលស្រឡាញ់អ្នកពិត គេអាចធ្វើរឿងណាដែលប្រុសដទៃផ្សេងធម្មតាមិនអាចធ្វើបាន។ បើអ្នកគឺជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ ហើយបើអ្នកអាចយល់ពីជម្រៅចិត្តរបស់គេ អ្នកនឹងយំមិនខាន ព្រោះទឹកចិត្តរបស់គេចំពោះអ្នកជ្រាលជ្រៅពន់ពេកណាស់ អ្នកមិនអាចកាត់ថ្លៃបានទេ។ បើអ្នកអាចមានចិត្តធម្មតាចំពោះការលះបង់បែបនេះ អ្នកមិនសមជាមនុស្សដែលបុរសនោះឱ្យតម្លៃទេ។
លក្ខណៈ6ចំនុចដែលបង្ហាញថា​ បុរសម្នាក់ពិតជាស្រលាញ់អ្នកពិតប្រាកដគឺៈ
1- ដើម្បីការពារអ្នក គេហ៊ានឈ្លោះជាមួយគ្រួសារ
តើមានបុរសប៉ុន្មាននាក់ សុខចិត្តងាកចេញពីគ្រួសារដើម្បីការពារនារីខ្លួនស្រឡាញ់? មិនសំខាន់ខាងណាជាអ្នកខុសនោះទេ តែបើបុរសម្នាក់ហ៊ានធ្វើដល់កម្រិតនេះដើម្បីអ្នក នោះបញ្ជាក់ថា គេស្រឡាញ់អ្នកខ្លាំងណាស់។

2- ក្រៅពីស្រលាញ់គេតែងតែដើរតួរជា បងប្រុស ជាគ្រូ
ក្រៅពីស្រឡាញ់ បុរនោះដើរតួជាបងប្រុសដែលការពារអ្នកផងជាគ្រូដែលតែងតែពន្យល់បង្រៀន កែប្រែអ្នកផង ជាឪពុកជាម្តាយដែលតែងតែគិតគូរពីភាពរឹងមាំនិងអនាគតរបស់អ្នកផង។ អ្នកស្ទង់ពីទំហំទឹកចិត្តរបស់គេចំពោះអ្នកទៅ តើប្រុសម្នាក់នេះធ្វើដើម្បីខ្លួនអ្នក ឬដើម្បីខ្លួនគេ?
3- ទៅបីជាអ្នកមានកំហុសអ្វីក៏ដោយ គឺគេតែងតែលើកលែងទោសឲ្
គ្មានកំហុសណាមួយរបស់អ្នកត្រូវបានទុកឱ្យរំសាយចោលដោយពេលវេលាទេ រាល់កំហុសរបស់អ្នកទាំងអស់ សុទ្ធតែបញ្ចប់ដោយការលើកលែងទោសទាំងអស់ ទោះបីពេលខ្លះគេអាចមានសម្តីធំតូចចំពោះអ្នកខ្លះតែគេមិនដែលដកវត្តមានអ្នកចេញពីបេះដូង គេម្តងណាឡើយ។ មនុស្សដែលអាចទទួលយកគ្រប់ទង្វើត្រូវ និងគ្រប់ទង្វើខុសរបស់អ្នកបាន គេជាមនុស្សដែលស្រឡាញ់អ្នកបំផុត។
4- គេយំព្រោះតែបាត់បង់អ្នក
ប្រុសម្នាក់ អាចស្រក់ទឹកភ្នែកព្រោះតែអ្នកទំហំមនោសញ្ចេតនារបស់គេចំពោះអ្នកវាធំធេង ខ្លាំងណាស់ រហូតវាយសម្រក់ទឹកភ្នែករបស់គេបាន។ ការចាកចេញរបស់អ្នកធ្វើឱ្្យគេស្រក់ទឹកភ្នែក អ្នកចាំទុកទៅ គេហ្នឹងហើយដែលមានទំហំក្តីស្រឡាញ់ចំពោះអ្នកធំណាស់។

5- ទោះបាត់បង់អ្នកក៏ដោយ ក៏គេតែងតែតាមមើលថែអ្នកដែរ
ប្រុសម្នាក់ដែលនៅតាមព្រួយបារម្ភ ចង់ដឹងឮពីអ្នក ព្រោះអ្វី?ព្រោះគេមិនបានដកវត្តមាន របស់អ្នកចេញពីបេះដូងគេទេ គ្រប់វិនាទីចិត្តគេនៅតែសញ្ជឹងរងចាំការវិលត្រលប់របស់អ្នកមកវិញ ទោះបីគេគ្មានសង្ឃឹម។ ហេតុអ្វីគេមិនព្រមលុបអ្នកចេញពីក្នុងចិត្តគេ?ថាព្រោះអ្នកជាមនុស្សដែល មានតម្លៃក្នុងចិត្តគេនោះណា! អ្នកអាចយល់ថានោះជាទង្វើដ៏ល្ងង់ខ្លៅ តែសម្រាប់គេៗមិនយល់ដូចអ្នកគិតទេ។

6- គេតែងតែយល់ព្រមនឹងអ្នក ទោះបីលំបាកប៉ុណ្ណាក៏ដោយ
ចំពោះសំណើររបស់អ្នក គេមិនដែលឆ្លើយ ទេ នោះទេ ឱ្យតែរឿងនោះពាក់ព័ន្ធនឹងសេចក្តីសុខរបស់អ្នក ទោះបីគេឈឺចាប់ក៏គេយល់ព្រមដែរ។ ឧទាហរណ៍៖ អ្នកនិយាយថា បើបងចង់ឱ្យខ្ញុំសប្បាយចិត្ត សូមបងនៅឱ្យឆ្ងាយពីខ្ញុំចុះ! គេឆ្លើយអូខេភ្លាម ព្រមភ្លាម ទាំងដែលចិត្តគេឈឺចាប់ព្រោះពាក្យមួយម៉ាត់នេះយ៉ាងណាក៏ដោយ ទោះបីបេះដូងគេបដិសេធសំណើរបែបនេះក៏ដោយ តែគេនៅតែព្រម ឱ្យតែអ្នកបានសប្បាយចិត្ត៕

No comments:

Powered by Blogger.