advertising

Seo Services

អត្ថប្រយោជន៍ទាំង៨ របស់ទឹកឃ្មុំ! ដែលអ្នកមិនធ្លាប់ដឹង!

* អត្ថប្រយោជន៍របស់ទឹកឃ្មុំ!!!
​ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើប្រាស់ ជា​សារធាតុ​ផ្តល់​ជាតិ​ផ្អែម ប៉ុន្តែ! តើ​មាន​នរណា​ខ្លះ? ដែល​ដឹង​ថា ជាតិ​ផ្អែម​របស់​វា មាន​អ្វី​ល្អ​ខ្លះ? ​សម្រាប់​សុខភាព​របស់យើងទៅ​ ?
Anajakkonkhmer.blogspot.com
 
1- ​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ​
​ទឹកឃ្មុំ ភាគច្រើន​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ​បីយ៉ាង​។ ទី​១ គឺ​វីតាមីន C ដែល​ជា​សារធាតុ​ដ៏​មាន​ប្រយោជន៍​ច្រើន ដល់​រាងកាយ​មនុស្ស​ដូចជា ផ្តល់​ភាពរឹងមាំ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ទី​២ ជាតិ​កាល់ស្យូម សម្រាប់​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​។ ទី​៣ មាន​ជាតិ​ដែក ដែល​ជា​សារធាតុ​ដ៏​មាន​ប្រយោជន៍ ក្នុង​ប្រព័ន្ធ​របត់​ឈាម​រត់​។
2- ​បង្កើន​គ្រាប់​ឈាម​ក្រហម​
​ការ​ផឹកទឹក លាយ​ជាមួយ​ទឹកឃ្មុំ នឹង​បង្កើន​ចំនួន​គ្រាប់​ឈាម​ក្រហម ព្រមទាំង​អុកស៊ីសែន​ក្នុង​ឈាម​ទៀត​។ ការកើនឡើង​របស់​អុកស៊ីសែន នឹង​ធ្វើឱ្យ​រាងកាយ អាចបង្កើត​ផលិតផល​របស់​ខ្លួន​កាន់តែច្រើន ព្រមទាំង​មាន​សមត្ថភាព​កាន់តែខ្លាំង សម្រាប់​ទប់ទល់​នឹង​ជំងឺ​។ ការកើនឡើង​របស់​អុកស៊ីសែន ក៏​បង្កើន​ថាមពល​ផងដែរ ជាពិសេស ពេល​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​តែម្តង​។ នៅពេល​រាងកាយ​មនុស្ស​ម្នាក់ មាន​សកម្មភាព​រាង​កា​យ​កាន់តែច្រើន ចិត្តគំនិត​របស់គេ ក៏​ងាយ​នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​ដែរ​។ ដូច្នេះហើយ ការ​ទទួលទាន​ទឹកឃ្មុំ អាច​នឹង​បង្កើន​ផលិតភាព​ក្នុង​រាងកាយ​ផង និង​ចិត្តគំនិត​ផង​។
3- ​ជា​ជាតិ​ស្ករ​ដ៏​អស្ចារ្យ​
​វា​គឺជា​រឿង​ធម្មតា​ទៅហើយ ដែល​មនុស្ស​ទូទៅ​ដឹងថា ទឹកឃ្មុំ ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រភេទ​ស្ករ​មួយ​នេះ គឺ​ខុស​គ្នា​ពី​ស្ករស ដែល​យើង​ទទួលទាន​ធម្មតា​។ ជាតិ​ស្ករ​ដែលមាន​ក្នុង​ទឹកឃ្មុំ​ពិតប្រាកដ ដែល​គ្មាន​ការបន្ថែម ឬ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គីមី មាន​សារធាតុ​មួយ​ឈ្មោះថា Dextrin សម្រាប់​ជួយ​សម្របសម្រួល ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។
4- ​អាច​ព្យាបាល​ជំងឺ បាន​ច្រើន​ប្រភេទ​
​ទឹកឃ្មុំ ត្រូវបាន​គេ​ដឹងថា មាន​លក្ខណៈ​ជា​ថ្នាំ​ប្រឆាំងនឹង​បាក់តេរី ហើយ​ក៏​ត្រូវបាន​គេ​ប្រើ ជា​សារធាតុ​សម្លាប់​មេរោគ​ដែរ​។ ក្នុងការ​ធ្វើ​តេស្ត​សាកល្បង​មួយ បានឱ្យដឹងថា ទឹកឃ្មុំ​ដ៏​សុទ្ធ​ល្អ ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​ដំបៅ និង​របួស​នៅ​លើ​ជើង ជា​លទ្ធផល​ឃើញថា អ្នកជំងឺ​ទទួលបាន​ជោគជ័យ​រហូតដល់ ៩៩ ភាគរយ​។ ទឹកឃ្មុំ ក៏​មាន​លទ្ធភាព​សម្លាប់​មេរោគ E. Coli និង Salmonella ដែល​ច្រើន​តែ​រក​ឃើញ​ក្នុង​សាច់​ឆៅ និង​ព្យាបាល​ជំងឺហឺត​ដែរ​។
5- ​ជា​ប្រភេទ​ប្រ៊ី​បាយ​អូ​ទិច​
​ទឹកឃ្មុំ ប្រហែលជា​ត្រូវ​បាន​ប្រើប្រាស់​ជា ប្រ៊ី​បាយអូ​ទិច​ដែរ​។ អំ​ពីប្រូ​បាយ​អូទិក ដែល​ជា​ប្រភេទ​អាហារ ផ្ទុក​ទៅដោយ​បាក់តេរី​តូចៗ ដែល​មាន​សុខភាព​ល្អ សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ​របស់​ពោះវៀន ហើយ​មាន​ក្នុង​ទឹកដោះគោ​យ៉ា​អួ​។ ចំណែកឯ ប្រ៊ី​បាយអូ​ទិក​វិញ គឺជា​អាហារ​សម្រាប់​បង្កើន​ចំនួន បាក់តេរី​ខាងលើ​ក្នុង​រាងកាយ​។
6- ​ថែរក្សា​ស្បែក​
​ទឹកឃ្មុំ អាច​ព្យាបាល​បញ្ហា​ស្បែក​បាន​ដូច​ជា ការ​រលាក​ស្បែក និង​កើត​អង្គែរ​ជាដើម​។ ការ​លាប​ទឹកឃ្មុំ​នៅលើ​ស្បែក ដែល​មាន​បញ្ហា​ឃើញថា អាច​ធ្វើឱ្យ​ស្ថានភាព​ស្បែក​នោះ ស្រួលបួល​មក​វិញ​ដែរ ក្រោយ​ពី​ប្រើប្រាស់​ក្នុង​ចំនួន​ត្រឹមត្រូវ​។ ការប្រើប្រាស់​ទឹកឃ្មុំ ជា​ការព្យាបាល​លើ​ស្បែក ត្រូវបានគេទទួលស្គាល់​ថា អាច​បំបាត់​ការ​រមាស់ និងរ​បក​លើ​ស្បែក ព្រមទាំង​ព្យាបាល​ការ​ជ្រុះ​សក់​បាន​ទៀត​ផង​។
7- ​ព្យាបាល​អា​ការៈក្អក​
​ទឹកឃ្មុំ អាច​បំបាត់​រោគសញ្ញា នៃ​ការស្ទះ​បាន ជាពិសេស លើ​កូន​ក្មេង​តែម្តង​។ ទឹកសេរ៉ូ​ថ្នាំ ដែល​មាន​ទម្រង់​ជា​ប្រភេទ​ទឹកឃ្មុំ ច្រើន​តែ​អាច​ជួយ​អោយ​បំពង់ក​ស្អាត​ល្អ និង​បំបាត់​ការ​រលាក​បាន​។ ការប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​បន្ធូរ​ការ​ឈឺបំពង់ក គឺជា​រឿង​មួយ ដែល​គេ​តែងតែ​ធ្វើ​ជា​ញឹកញាប់ ជាពិសេស ពេល​គេង​យប់​ឡើង​តែម្តង​។
8- ​ទប់ស្កាត់​មហារីក​
​ទឹកឃ្មុំ ផ្ទុក​ទៅ​ដោយ​សារធាតុ Flavonoid ច្រើន​ប្រភេទ ដែល​អាច​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​បាន​មួយចំនួន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រឿងនេះ មិន​ត្រូវបាន​ទទួលស្គាល់​តាម​បែប​សិក្សា​ត្រឹមត្រូវ​ថា អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ទាំងអស់​មែ​ន តែ​វា​មាន​ឥទ្ធិពល​ដ៏​ល្អ ចំពោះ​អ្នក​ជក់បារី​មួយចំនួន និង​មនុស្ស​ស្រី​៕

No comments:

Powered by Blogger.