advertising

Seo Services

វិធីដាំដូងតឿឲ្យបានផ្លែជាប់នឹងដី និងមានផ្លែច្រើន..

បងប្អូនដែលដាំដូងចង់បានផ្លែជាប់នឹងដី ផ្លែច្រើន អាចធ្វើតាមវិធីនេះបាន!!




បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អ
ទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា រយៈពេលក្នុងមួយឆ្នាំ...
*វិធីដាំ៖
– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
– រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ
– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ



 
– ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
– ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
– ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី
– ហាមដុតភ្លើងក្នុងចំការដូង
*ត្រូវចងចាំៈ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។
– ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។







– ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
– បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!
ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។
ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។
សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភពលោក កាន់ ចន្ធី








* វិធីបណ្តុះកូន៖
– ជ្រើសរើសពូជដូងផ្អែម ឬដូងក្រអូបណាដែលថ្លោសល្អ ដែលឃើញមានដុះពន្លកប្រមាណជិត២ចង្អាមយកមកបណ្តុះ។
– លាយជីលាមកមាន់ និងអង្កាមចូលគ្នា រួចស្រោចទឹក EM ពីលើ ហើយផ្អាប់ទុករយៈពេលជិត២ខែសម្រាប់យកមកបណ្តុះ។
– រៀបចំថង់ផ្លាស្ទិចខ្មៅ៩x១៨ ដាក់ដី លាយជាមួយល្បាយជីខាងលើត្រឹមពាក់កណ្តាលថង់។
– យកពូជដូងមកដាក់ចូលក្នុងថង់នោះដាក់ខាងពន្លកទៅលើ រួចរោយដីពីកប់ត្រឺមជាងពាក់កណ្តាលផ្លែរបស់វា។
– រយៈពេលប្រហែល៣ខែខែវានឹងមានដុះឬស និងដើមមានកម្ពស់ជាង១ម៉ែត្រហើយយើងអាចយកមកដាំបាន។
* ការរៀបចំរណ្តៅដាំ៖
– រៀបចំដីភ្ជួរ២-៣ដង(បាចកំបោរស)
– រៀបចំប្រព័ន្ធទឹកប្រឡាយតាមបណ្តោយចន្លោះជួរដូង
– ជីករណ្តៅដាំប្រវែង៨តឹកបួនជ្រុង ជម្រៅ៥តឹក រួចដាក់ជីកំប៉ុស្ត៍រោយនៅលើដីជុំវិញមាត់រណ្តៅ។




* វិធីដាំ៖
– ដាក់ពូជដូងដាំដោយដាក់ផ្អៀងបែរមុខខាងកើត៤៥ដឺក្រេ ដើម្បីឲ្យពន្លឺឆាំងចំត្រឡោកដូងស្រូបយកសារ
ធាតុក្នុងទឹកត្រឡោកដូងវាអាចបឺតយកសារធាតុចិញ្ចឹមបាន។
– វិធីកាត់ថង់ផ្លាស្ទិចដូង យើងត្រូវកាត់យ៉ាងណាកុំឲ្យប៉ះ ឬដាច់ឫសរបស់វា ហើយឆូតថង់ផុតផ្ទៃបាតរបស់វា ហើយដល់ចំហៀងម្ខាងដល់មាត់លើមិនឲ្យដាច់ងាយស្រួលទាញថង់ចេញ។




– ដាក់ដូងដាំ ហើយកាយដីនៅមាត់រណ្តៅដែលរោយជីកំប៉ុស្ត៍នោះបំពេញរណ្តៅដើម្បីឲ្យដីបានលាយជាមួយនឹងជីទើបដូងលូតលាស់ល្អ ដោយលុបមិនឲ្យជិតត្រឡោកត្រឹមពាកកណ្តាល។
– ស្រោចទឹកឲ្យជោគសព្វទុករយ:ពេល៥-៦ថ្ងៃ ទើបយកថង់ចេញ។
– វិធីយកថង់ចេញ យកចបជីក ជីក១ចំហៀងទៀតដែលមិនវះថង់ដល់បាតក្រោមហើយចាប់ទាញថង់ខ្មៅចេញម្តងមួយចំហៀង វាមិនប៉ះពាល់ដល់ដូងទេ។
– ដាក់ជីកំប៉ុសទី២ រោយឲ្យឆ្ងាយពីគល់៣តឹក រួចកាយច្របល់ចូលគ្នាជាមួយដីលុបជុំវិញឲ្យសព្វ និងត្រូវទុក ត្រឡោកឲ្យនៅត្រូវពន្លឺថ្ងៃដើម្បីស្រូបសារៈធាតុពីទឹកក្នុងនោះទៅចិញ្ចឹមដើមរបស់វា។

– រយ:ពេល៣ខែក្រោយទៀតដាក់ជីកំប៉ុស រោយឲ្យឆ្ងាយពីគល់១ម៉ែត្រ រួចកាយច្របល់ចូលគ្នាជាមួយដីលុបត្រឹមគល់របស់វា គ្របចំបើងនៅគល់របស់វា ហើយស្រោចទឹកជោគជំរុញឲ្យឫសចេញឆ្ងាយស្រូបយកសារធាតុចិញ្ចឹមដើម្បីឲ្យដើមវាលូតលាស់បានល្អ និងមិនត្រូវកាត់ធាងរបស់វាចេញនោះទេ។
– ៩០%នៃដូងរយ:ពេល២-៣ឆ្នាំមានផ្លែ។ Copy...

No comments:

Powered by Blogger.