advertising

Seo Services

សូមកុំរៀបការព្រោះតែ រឿងទាំង ១០នេះអោយសោះ...

* គំនិតគួរពិចារណា...!!!
01- សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
02- សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ!
03- សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំ ទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
04- សូមកុំរៀបការព្រោះតែមិត្តភក្តិចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ!
05- សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ!
06- សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ!
07- សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ!ចង់សាក!ចង់ដឹង!
08- សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ!
09- សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
10- សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបាន ស្រលាញ់គេខ្លាំងបំផុត! 

Anajakkonkhmer.blogspot.com
* ចាំសំដីខ្ញុំទុក បេីយេីងសំរេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពី បេះដូងយេីងតែម្ដង! ហេីយបេីយេីងសំរេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមាន តួនាទីសំខាន់បំផុតគឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឬក៏ធ្វេីការរក លុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ!
* កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបាន! ត្រូវគិតអោយច្បាស់សិុនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលីវគឺមិនដូចជីវិតមានគ្រួសារនោះ​ទេ៕

No comments:

Powered by Blogger.