advertising

Seo Services

ត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តញាំស្រាបៀរ 41! 41! នេះជាផលប្រយោជន៍ទាំង១០ របស់ស្រាបៀរ!



យើង​ទាំងអស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ស្រាបៀ ជា​ភេសជ្ជៈ​ស្រវឹង​ដែល​ជា​ធម្មតា មនុស្ស​ចូលចិត្ត​ទទួលទាន​ពេល​ញ៉ាំ​អាហារ ពេលមានកម្មវិធីជួបជុំគ្នាជប់លៀង បុណ្យ ការ ខួបកំណើត និងកម្មវិធី សប្បាយៗ ផ្សេងៗជាច្រើនទៀត ។ ស្រាបៀ​មាន​ផ្ទុកនូវ​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន B ច្រើន​ជាង​ស្រា តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មាន​បរិមាណ​ស្មើគ្នា។ អ្នក​ក៏​គួរតែ​ដឹង​ថា ស្រាបៀ ជា​ប្រភព​នៃ​សារធាតុ​ខនិជ ដើរ​តួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​ការរំលាយ​អាហារ។ ប្រសិនបើ​ទទួលទាន​វា​ក្នុង​បរិមាណ​គ្រប់គ្រាន់​ល្មម វា​អាច​ជួយ​បង្កើន​សុខភាព​របស់​អ្នក។
* ខាងក្រោម​នេះ​ជា​មូលហេតុ ១០យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ស្រាបៀ៖
  1. ស្រាបៀ​នឹង​ជួយ​រក្សា​សុខភាព​តម្រងនោម​របស់​អ្នក។ តាម​ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ជា​ការពិត​ណាស់ ស្រាបៀ​មួយ​កំប៉ុងៗ​ដែល​អ្នក​ផឹក អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​បាន ៤០%។ 

  2. ស្រាបៀ​អាច​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន​អ្នក។
  3. ស្រាបៀ​ក៏​អាច​ជួយ​បង្កើន​កម្រិត​វីតាមីន B។ យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ភេសជ្ជៈ​នេះ​ផ្ទុក​វីតាមីន B1 B2 B6 និងB12។ អ្នក​ផឹក​ស្រាបៀ​ទទួល​បាន​កម្រិត​វីតាមីន B6 ខ្ពស់ជាង​អ្នក​មិន​ផឹក ហើយ​វា​ក៏​ច្រើន​ជាង​អ្នក​ផឹក​ស្រា​ទ្វេ​ដង។
  4. ស្រាបៀ​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ។ កម្រិត​ស៊ីលីកូន​ក្នុង​ស្រាបៀ​អាច​ជួយ​បង្កើន​ដង់ស៊ីតេ​របស់​ឆ្អឹង។
  5. ស្រាបៀ​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ផង​ដែរ។
  6. ស្រាបៀ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​របស់​អ្នក។ យោង​តាម​អ្នក​ជំនាញ ស្រាបៀ​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​បាន​ពី ៤០-៦០% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ផឹក។
  7. ស្រាបៀ​ក៏​អាច​ជួយ​ការពារ​ពី​ការកក​ឈាម។ អ្នក​ជំនាញ​និយាយ​ថា ធាតុផ្សំ​ក្នុង​ស្រាបៀ​នឹង​ជួយ​រារាំង​ដល់​ការកក​ជា​ដុំ​ឈាម។
  8. អ្នក​ជំនាញ​និយាយ​ថា ស្រាបៀ​នឹង​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា អ្នកផឹក​ស្រាបៀ​មិន​ងាយ​នឹង​ជួប​បញ្ហា​ជំងឺ​បាត់​ការចងចាំ​ឡើយ។
  9. ភេសជ្ជៈ​នេះ​ក៏​អាច​ជួយ​បំបាត់​ភាពតានតឹង​បាន​ដែរ។ ក្រុម​អ្នក​ជំនាញ​មកពី​សកល​វិទ្យាល័យ ម៉ុងទ្រៀល (Montreal) បាន​រកឃើញ​ថា ផឹក​ស្រាបៀ​អស់ ២កែវ​ក្នុង ១ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ភាពតានតឹង ឬ​អារម្មណ៍​ធុញថប់​នឹង​ការងារ។
  10. ហើយ​អ្វី​ដែល​ពិសេស​នោះ ស្រាបៀ​នឹង​ជួយ​ឱ្យ​ស្បែក​អ្នក​កាន់តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ។ អ្នកជំនាញ​ជាច្រើន​និយាយ​ថា វីតាមីន​ក្នុង​ស្រាបៀ​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ឱ្យ​កោសិកា​ស្បែក​ថ្មី​លូតលាស់។ ស្បែក​របស់​អ្នក​នឹង​កាន់តែ​ទន់ ម៉ត់​រលោង៕

No comments:

Powered by Blogger.