វិធីសាស្រ្តដើម្បីធ្វើឱ្យផ្ទៃមុខរបស់អ្នកសម៉ត់រលោងគ្មានស្នាមអុជខ្មៅ តាមបែបធម្មជាតិ...
*គ្រឿងផ្សំ៖ ប៉េងប៉ោះ + ទឹកឃ្មុំ + ស្ករស
លាយស្ករស 2ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ 1ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ រួចលាបលើបន្ទះប៉េងប៉ោះ។ យកវាមកដុសញីលើមុខរបស់អ្នករយៈពេល10នាទី បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ វិធីខាងលើជួយសម្អាតស្រទាប់ស្បែកខូច និងខ្មៅស្រអាប់ឱ្យអស់ពីលើផ្ទៃមុខ។
*ការណែនាំ:
យកទឹកក្រូចឆ្មា 2-3ដំណក់ដាក់ចូលលាយជាមួយទឹកប៉េងប៉ោះ រួចចាក់ចូលក្នុងពុម្ព ហើយដាក់បង្កកក្នុងទូរទឹកកករយៈពេល 3-4ម៉ោង។ អ្នកគ្រាន់តែយកវា 1ដុំមកដុសញីលើផ្ទៃមុខរយៈពេល 10នាទី។
យកម្សៅដីឥដ្ឋ 2ស្លាបព្រាកាហ្វេពេញៗលាយជាមួយទឹកដោះគោ (យ៉ាអួ) 1ស្លាបព្រាកាហ្វេ និងទឹកដោះគោខាប់ 1ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វចូលគ្នាជាការស្រេច។ លាបវាពេញលើផ្ទៃមុខរបស់អ្នក និងរង់ចាំរយៈពេល 15នាទី។ លាងសម្អាតផ្ទៃមុខរបស់អ្នកនឹងទឹកធម្មតា៕
No comments: