advertising

Seo Services

* នេះគឺជាសង្គមនៃយុគ្គសម័យបច្ចុប្បន្ន..!

* នេះគឺជាសង្គមនៃយុគ្គសម័យបច្ចុប្បន្ន..!
- នារីបង្ហាញដើមទ្រូង...
- បុរសបង្ហាញរថយន្ត...


* សូមជួយស៊ែរចែកគ្នាមើលផង!!!

នារី... បង្ហាញដើមទ្រូង! បុរស... បង្ហាញរថយន្ត! អ្នកណាទៅដឹង់ថា? ដើមទ្រូងហ្នឹងពិត រឺក្លែងក្លាយ? រថយន្តហ្នឹង! ជារបស់ខ្លួនឯង រឺរបស់អ្នកផ្សេង? សត្វ... ចាប់ផ្តើមស្លៀកពាក់ដូចមនុស្ស! មនុស្ស...​ចាប់ផ្តើមបង្ហាញសាច់ដូចសត្វ! ក្មេង... ធ្វើខ្លួនដូចមនុស្សចាស់! មនុស្សចាស់... ធ្វើខ្លួនដូចក្មេង! ស្រី... ចរឹតដូចប្រុស! ប្រុស... ចរឹតដូចស្រី! អ្នកមាន... ធ្វើឫកដូចអ្នកក្រ!
អ្នកក្រ... ធ្វើឫកដូចសេដ្ឋី! ថៅកែ... ធ្វើខ្លួនដូចឈ្នួល! អ្នកបំរើ... ធ្វើខ្លួនដូចចៅហ្វាយ! ម្តាយឪពុក... ហៅកូនថាបង! កូន...ហៅខ្លួនឯងថាបង! អ្នកនៅលីវ... ធ្វើខ្លួនដូចមេផ្ទះ! មេផ្ទះ... ធ្វើខ្លួនដូចអ្នកនៅលីវ!!!

ថ្ងៃមួយអ្នកនឹងយល់ថា៖ ពាក់នាឡិកាតំលៃ $10 រឺ $1000 មួយថ្ងៃគង់មានតែ24ម៉ោង ផឹកស្រាមួយដបតំលៃ $1 រឺ$100 គង់តែស្រវឹងហើយក្អួតចោលដូចគ្នា ជក់បារីមួយដើម 100រៀល រឺមួយដើម 1000រៀល ក៏អាចកើតរោគមហារីកសួតដូចគ្នា រស់នៅផ្ទះមានដី 10ម៉ែត្រ រឺ1000ម៉ែត្រ  ភាពសោកសៅនឹងភាព ឯកោមានដូចគ្នា!!!

ថ្ងៃមួយ... អ្នកនឹងយល់ថា៖ សេចក្តីសុខក្នុងចិត្ត ភាពស្ងប់ក្នុងចិត្តមិនអាចរកបានពីវត្ថុខាងក្រៅទេ​... ហេតុដូច្នេះចូររស់នៅក្នុងភាពមិនអាត្មានិយមស្គាល់ខុសស្គាល់ត្រូវ ស្គាល់ពាក្យថាគ្រប់គ្រាន់​ទើបមានសេចក្តីសុខ... ប្រើជីវិតជាមួយមនុស្សម្នាក់ហ្នឹង គឺសំខាន់បំផុត...



អ្នកដែរស់នៅជាមួយយើងបានជារៀងរហូតនោះពិតជាពិបាករកណាស់ព្រោះមនុស្សរស់នៅលើ​ពិភពលោកនេះមានប្រមាណ 7, 2ពាន់លាននាក់ជាងឯនោះ បានមករស់នៅរួមជាមួយគ្នានៅលើ​ផែនដីនេះ ។

 ​បើមិនរក្សាសម្ព័ន្ធភាព ជាមួយគ្នាពិតជាគួរអោយសោកស្តាយណាស់ រក្សាសេចក្តីស្រឡាញ់នឹងមិត្តភាពអោយបានល្អ មុននឹងហួសពេលហើយកន្លងទៅដោយទទេៗ បានត្រឹមបន្សល់តែរឿងនិទាន និងភាពសោកស្តាយ...៕


No comments:

Powered by Blogger.