12ចំនុចយ៉ាងងាយ ដែលអាចជួយឲ្យអ្នកដឹងថា មានគេកំពុងលួច Hack អ្នក រឺអត់?
12ចំនុចយ៉ាងងាយ ដែលអាចជួយឲ្យអ្នកដឹងថា មានគេកំពុងលួច Hack អ្នក រឺអត់?
ការវាយប្រហារតាមប្រព័ន្ធអ៊ីនថឺណេត
យើងតែងសង្កេតឃើញកើតមានជារឿយៗ
ហើយសម្រាប់អ្នកប្រើប្រាស់ទូទៅតែងមានការព្រួយបារម្មណ៍ជាខ្លាំងទាក់ទងទៅនឹង
ទិន្នន័យរបស់ខ្លួនដែលមាននៅក្នុងកុំព្យូទ័រ។
ដោយឡែក ដើម្បីការពារលេខសម្ងាត់ ក៏ដូចជាទិន្នន័យសំខាន់ៗពីការលួច
អ្នកត្រូវផ្ដោតចំណាប់អារម្មណ៍លើកុំព្យូទ័រ
ដែលកំពុងប្រើប្រាស់រាល់ថ្ងៃបន្ដិច។* ខាងក្រោមនេះ គឺជាវិធីងាយៗ
12ចំណុចដែលអាចជួយលោកអ្នកបានោះគឺ៖1- កម្មវិធីកម្ចាត់មេរោគត្រូវបានបិទ
ប្រសិនបើអ្នកមិនបានបិទកម្មវិធីកម្ចាត់មេរោគទេ ប៉ុន្ដែវាបែរជាបិទ នោះកុំព្យូទ័ររបស់អ្នកអាចនឹងត្រូវបាន Hack ហើយ ព្រោះថាកម្មវិធីនេះ មិនអាចបិទដោយខ្លួនឯងបានទេ ចំណែកឯ Hacker វិញគឺត្រូវបិទកម្មវិធីកម្ចាត់មេរោគនេះមុនគេដើម្បីងាយស្រួលក្នុងការលួចទិន្នន័យអ្នកបាន។
2- លេខសម្ងាត់មិនដំណើរការ
ប្រសិនបើអ្នកមិនបានផ្លាស់ប្ដូរលេខសម្ងាត់សោះ តែបែរជាវាយមិនត្រូវទៅវិញ នោះវាមិនមែនជារឿងធម្មតាទេ ពោលគឺកុំព្យូទ័រអាចនឹងត្រូវបាន Hack ហើយ។
3- ចំនួនមិត្តភក្ដិកើនឡើង
ប្រសិនបើគណនីបណ្ដាញសង្គមរបស់អ្នកណាមួយដែលមានស្រាប់ក្នុងកុំព្យូទ័រស្រាប់តែកើនចំនួន មិត្តភក្ដិច្រើន ដែលអ្នកមិនដែល Add សោះ នោះកុំព្យូទ័រក៏អាចត្រូវបាន Hack ដែរ។ កាលដែល Hacker ធ្វើបែបនេះ គឺដើម្បីប្រើប្រាស់គណនីអ្នកផ្ញើរសារឥតបានការ រឺសារបោកប្រាស់ផ្សេងៗ។
4- និមិត្តសញ្ញាថ្មីកើតឡើងលើផ្ទាំងគ្រប់គ្រងរបស់អ្នក
នៅពេលដែលអ្នកបើក Browser ណាមួយ ហើយសម្គាល់ឃើញថានិមិត្តសញ្ញាថ្មីណាមួយបាន កើតឡើង នោះវាអាចជាផ្លូវមួយដែល Hacker ប្រើប្រាស់ដើម្បីជ្រៀតចូលក្នុងកុំព្យូទ័រអ្នក។
5- ទស្សន៍ទ្រនិចផ្លាស់ទីដោយខ្លួនឯង
ប្រសិនបើអ្នកសម្គាល់ឃើញថាទស្សន៍ទ្រនិចរបស់អ្នកធ្វើចលនាដោយខ្លួនឯង នោះកុំព្យូទ័រ អាចនឹងត្រូវបាន Hack ហើយ។
6- ម៉ាស៊ីនព្រីនរបស់អ្នកមិនដំណើរការ
ការវាយប្រហារតាមប្រព័ន្ធអ៊ីនថឺណេត មិនមែនធ្វើឡើងតែលើកុំព្យូទ័រអ្នកឡើយ ពោលគឺរួមទាំង ម៉ាស៊ីនព្រីនរបស់អ្នកផងដែរ។ ឧទាហរណ៍ដូចជា ពេលដែលអ្នកព្រីនមិនចេញ រឺព្រីនអ្វីផ្សេងដែល អ្នកមិនត្រូវការ។
7- គេហទំព័រផ្សេងៗបើកដោយខ្លួនឯង
ប្រសិនបើ Browser ដែលអ្នកកំពុងប្រើ បានបើកគេហទំព័រផ្សេងៗដោយខ្លួនឯង នោះវាមិនមែន ជារឿងធម្មតាឡើយ។ មួយវិញទៀត ប្រសិនបើអ្នកចង់ស្វែងរកអ្វីមួយ តែ Browser មិនដំណើរការ លើគេហទំព័រ Google ទេ ហើយជំនួសមកវិញដោយគេហទំព័រផ្សេង នោះវាជាសញ្ញាមួយនៃការ Hack ហើយ។
8- ឯកសារមួយចំនួនត្រូវបានលុបដោយខ្លួនឯង
កុំព្យូទ័ររបស់អ្នកគឺត្រូវបាន Hack យ៉ាងច្បាស់ ប្រសិនបើឯកសារបានបាត់ដោយមិនដឹងមូលហេតុ។
9- ទិន្នន័យរបស់អ្នកត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញអ៊ីនថឺណេតដោយខ្លួនឯង
ព្យាយាមស្វែងរកបែបនេះ ដោយប្រើប្រាស់កម្មវិធីស្វែងរករបស់អ្នក។ ស្វែងរកទិន្នន័យផ្ទាល់ខ្លួន របស់ខ្លួនឯងដើម្បីប្រាកដថា អ្នកមិនបានបង្ហោះទៅលើបណ្ដាញអ៊ីនថឺណេតឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសង្កេតឃើញមាន នោះទិន្នន័យរបស់អ្នកអាចនឹងត្រូវបានគេលួចហើយ។
10- អ្នកទទួលបានការព្រមានពីកម្មវិធីកម្ចាត់មេរោគក្លែងក្លាយ
ប្រសិនបើអ្នកសង្កេតឃើញមានការព្រមានណាមួយពីកម្មវិធីកម្ចាត់មេរោគ តែខុសប្លែកពីធម្មតា នោះគឺជាសញ្ញាយ៉ាងច្បាស់មួយពីការ Hack។
11- សញ្ញាប្រើប្រាស់ webcam មានភាពមិនប្រក្រតី
ឆែកមើល webcam របស់អ្នក ហើយប្រសិនបើវាលោតភ្លើងសញ្ញាដោយខ្លួនឯង នោះអ្នកត្រូវ Restart កុំព្យូទ័រចោល។ បន្ទាប់មក 10នាទី សង្កេតមើលវាម្ដងទៀត បើវានៅតែលោតទៀត នោះកុំព្យូទ័រអ្នកកំពុងត្រូវបាន Hack ហើយ។
12- កុំព្យូទ័រដំណើរការយឺតខ្លាំង
ប្រសិនបើការប្រើប្រាស់ធម្មតាៗលើកុំព្យូទ័រដូចសព្វដង តែបែរជាដំណើរការយឺត ហើយប្រព័ន្ធ អ៊ីនថឺណេតដំណើរការលឿនធម្មតា នោះកុំព្យូទ័រអ្នកអាចនឹងកំពុងត្រូវបាន Hack ហើយ។
No comments: