ធ្វើដូចម្តេច? ដើម្បីការពារការជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន ?
ធ្វើដូចម្តេច ដើម្បីការពារការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន ?
ឱ្យតែពពួកបន្លែផ្លែឈើវាសុទ្ធសឹងតែផ្តល់នូវប្រយោជន៍សម្រាប់ សុខភាពមនុស្សគ្រាន់តែថា វាមានបែបផែននៃតួនាទីក្នុងសរីរាង្គកាយផ្សេងគ្នាតែប៉ុណ្ណោះ ព្រោះថាសរីរាង្គកាយរបស់មនុស្សបើគ្មានពពួកបន្លែផ្លែឈើទាំងអស់ នោះមកទ្រទ្រង់សុខភាពទេ នោះសុខភាពនឹងវិវត្តទៅរកភាពទ្រុឌទ្រោមយ៉ាងឆាប់រហ័សជាក់ជាមិនខាន។
២. ផ្លែស៊េរី៖ ប្រភេទផ្លែឈើនេះក៏ជួយច្រើនដែរ ព្រោះវាសម្បូរទៅដោយកាកសរសៃច្រើន ក្នុងនោះក៏ផ្ទុកនូវវីតាមីន C, B2, E ស្ពាន់ និងប៉ូតាស្យូមផងដែរ។ ផ្លែស៊េរីនេះល្អបំផុតដែលសម្បូរច្រើនដោយកាកសរសៃ វាមានឥទ្ធិពលក្នុងការធ្វើឱ្យកម្រិតជាតិខ្លាញ់ចុះ។
៣. ទំពាំងបាយជូរ៖ ប្រភេទផ្លែឈើនេះផ្តល់នូវភាពងាយស្រួលសម្រាប់របប អាហារប្រចាំថ្ងៃផងដែរ។ ព្រោះផ្លែឈើប្រភេទនេះសម្បូរដោយជាតិរ៉ែ និងវីតាមីនជាច្រើន ដែលជួយដល់សុខភាពលោកអ្នក។
៤. ផ្លែប៊័ររី៖ ឱ្យតែពពួកផ្លែប៊័ររី សុទ្ធសឹងតែមានគុណប្រយោជន៍សម្រាប់សុខភាពទាំងអស់ ព្រោះវាអាចទប់ស្កាត់ជម្ងឺមហារីក និងរក្សាសុខភាពបេះដូងបានល្អ។
៥. ល្ហុង ស្វាយ៖ សម្បូរទៅដោយ បេតាការ៉ូទីន ដែលជួយទៅដល់ការទប់ស្កាត់ ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
៥. ប៉េងប៉ោះ៖ អ្នកអាចភ្ញាក់ផ្អើល ជាធម្មតាវាជាប្រភេទផ្លែឈើមិនមែនប្រភេទបន្លែនោះទេ ប៉េងប៉ោះផ្ទុកនូវវីតាមីនខ្ពស់ដែលល្អក្នុងការសម្អាតឈាម។
៦. ពពួកផ្លែឈើជូរៗ៖ វាជួយដល់សុខភាពស្បែក ធ្មេញ អញ្ចាញ ហើយក៏ជួយដល់ការស្រក់ទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពផងដែរ។
No comments: