អ្នកត្រូវតែដឹងតិចនិក៥ចំនុចនេះ ដើម្បីការពារមេរោគមិនអោយឆ្លងចូលបណ្ដាញសង្គមអ្នកបាន!
ម្សិលមិញ មានការរាតត្បាតមេរោគប្រភេទ Trojan
លើកម្មវិធីបណ្ដាញសង្គម Facebook
ដែលវាមានលទ្ធភាពអាចចូលលួចយកព័ត៌មានទាំងអស់នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់
ហើយមានកម្មវិធីកំចាត់មេរោគតិចតួចណាស់អាចចាប់វាបាន។
- ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំងចាប់ពី ៨ តួអក្សរឡើង (ដែលមានតួអក្សរ លេខ និមិត្តសញ្ញាបញ្ចូលគ្នា)
- ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ (2 Factor Authentication) បើសិនអ្នកប្រើប្រាស់ iPhone
- មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ឬព័ត៌មានណាដែលគួរឲ្យសង្ស័យ ឬមានប្រភពមិនច្បាស់លាស់
- ត្រួតពិនិត្យទៅលើសារដែលផ្ញើរមកតាម Facebook Messenger ឲ្យបានច្បាស់លាស់ ឬបើអាចសូមធ្វើការផ្ទៀងផ្ទាត់ជាមួយអ្នកដែលបានផ្ញើរអ្វីមកអ្នកជាមុនសិន!
- សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុចទៅលើអ្វីមួយ ៕
No comments: