advertising

Seo Services

ក្រុមហ៊ុន Facebook កំពុង​សាកល្បង Feeds ថ្មី​មួយ​ទៀតហើយ (Today In)! ដើម្បី​ចែក​ព័ត៌មាន​ក្នុង​ស្រុក​ដាច់​ដោយ​ឡែក!

ក្រុមហ៊ុន Facebook កំពុង​សាកល្បង Feeds ថ្មី​មួយ​ទៀតហើយ (Today In)! ដើម្បី​ចែក​ព័ត៌មាន​ក្នុង​ស្រុក​ដាច់​ដោយ​ឡែក!
ក្រុមហ៊ុន Facebook កំពុង​ធ្វើការ​តេស្ត​សាកល្បង​នូវ​មុខងារ​ថ្មី​មួយ​ទៀត នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ហៅថា ''Today In'' ដែល​ជា​បណ្ដុំ​នូវ​ព័ត៌មាន ព្រឹត្តិការណ៍ និង​សេចក្ដី​ប្រកាស​ផ្សេង នៅ​ក្នុង​ស្រុក។
Anajakkonkhmer.blogspot.com
បច្ចុប្បន្ន ទី​ក្រុង​ចំនួន ៦ កំពុង​ស្ថិតក្នុង​ការ​សាកល្បង​នេះ រួម​មាន ក្រុង New Orleans, Little Rock, Billings, Peoria, Olympia និងក្រុង Binghamton ដែល​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​ប្រើប្រាស់ Facebook ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ទាំង​នោះ​នឹង​អាច​ចូល​មើល​ព័ត៌មាន​ក្នុង​ ស្រុក​ផ្សេងៗ ដែល​ផ្សាយ​ចេញ​ពី​ស្ថាប័ន​សារព័ត៌មាន ឬ ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន។
Facebook នឹង​ប្រើប្រាស់​មនុស្ស​និង​ម៉ាស៊ីន ដើម្បី​សិក្សា​លើ Software ដើម្បី​ត្រួតពិនិត្យ​លើ មុខងារ ''Today In'' ហើយ​រាល់​ការ​បង្ហោះ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នានា ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​ក្រុមហ៊ុន​ដៃគូ​របស់ Facebook ​ជា​មុន​សិន​។
គម្រោង​បញ្ចេញ​មុខងារ ''Today In'' នេះ គឺ​ដើម្បី​ការពារ​នូវ​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ។ Facebook មិនទាន់​បញ្ជាក់​ពី​ផែនការ​បញ្ចេញ​មុខងារ​នេះ​នៅ​ទូទាំង​ពិភពលោក​នៅ​ឡើយ​ទេ។
គួររំឭកថា​ កាលពី​ខែតុលា ឆ្នាំ​២០១៧ Facebook បាន​បញ្ចេញ​មុខងារ Explore Feeds ដើម្បី​តេស្ត​សាកល្បង​នៅ ៦​ប្រទេស ដែល​ក្នុង​នោះ ក៏មាន​ប្រទេស​កម្ពុជា​ផង​ដែរ៕

No comments:

Powered by Blogger.