ប្រទេសថៃ៖ បុរសជនជាតិថៃជាច្រើននាក់បាននាំគ្នាទៅកាន់គ្លីនិកមួយនៅក្នុងទីក្រុងបាំងកក
ដើម្បីទទួលបានសេវាកម្មថែសម្ផស្សថ្មីមួយគឺសេវាកម្មធ្វើឲ្យលិង្គសស្អាត។
គ្លីនិកដែលផ្តល់សេវាកម្មថ្មីនេះមានឈ្មោះថា The Lelux Hospital
ដែលមានទីទាំងស្ថិតនៅក្នុងកណ្តាល ទីក្រុងបាំងកកប្រទេសថៃ។
បើតាមតំណាំងរបស់គ្លិនិកខាងលើបានឲ្យដឹងថា
សេវាកម្មថ្មីនេះត្រូវបានគេប្រើប្រាស់កាំរស្មីឡាស៊ែរ
ដើម្បីសម្អាតជុំវិញតំបន់ប្រដាប់ភេទបុរស និងធ្វើឲ្យតំបន់ជុំវិញប្រដាប់ភេទ
រួមទាំងប្រដាបភេទសស្អាតជាងធម្មតា។
ការពិតទៅគ្លីនិកមួយនេះបានចាប់ផ្ដើមផ្តល់សេវាកម្មថ្មីមួយនេះទៅកាន់អតិថិជនរបស់ខ្លួនរយៈពេលប្រមាណ៦ខែមកហើយ
។
ដែលជាមធ្យមមានអតិថិជនប្រមាណជា៣ទៅ៤នាក់ក្នុងមួយថ្ងៃមកប្រើប្រាស់សេវាកម្មនេះ។
បុរសដែលជាអតិថិជនរបស់គ្លិនិកមួយនេះ គឺជាក្រុមមនុស្សប្រុស
ដែលមានអាយុចន្លោះពី២២ឆ្នាំទៅដល់៥៥ឆ្នាំ។ សម្រាប់តម្លៃសម្រាប់សេវាកម្មសម្អាត
និងធ្វើតំបន់ប្រដាប់ភេទឲ្យសស្រស់ស្អាតនេះគឺមានតម្លៃ៦៥០ដុល្លារ។
មកទល់នឹងពេលនេះសេវាកម្មថ្មីនេះហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនជាច្រើននាក់
ហើយគ្លីនិកខាងលើរំពឹងថា អតិថិជនរបស់ខ្លួននឹងបន្តកើនឡើងនៅពេលខាងមុខនេះ៕
No comments: