រោគសញ្ញាទាំង១០នេះ នឹងបង្ហាញឲ្យដឹងថា តម្រងនោមរបស់អ្នកកំពុងតែមានបញ្ហាហើយ!!!
រោគសញ្ញាទាំង ១០នេះនឹងបង្ហាញឲ្យដឹងថាតម្រងនោមរបស់អ្នកកំពុងតែមានបញ្ហាហើយ!!!
ជារៀងរាល់ថ្ងៃពួកយើងតែងគិតពីរឿងរ៉ាវ ពត៌មានផ្សេងៗច្រើនរាប់មិនអស់ ហើយរាងកាយរបស់ពួកយើងវិញ គឺបានបង្ហាញ ឬសម្ដែងសកម្មភាពរាប់ពាន់ឯណោះ។ ការរស់នៅក្នុងពិភពលោកដ៏រវល់មមាញឹក ធ្វើឲ្យមនុស្សជាច្រើនភ្លេចគិតដល់ពត៌មាន ក៏ដូចជារោគសញ្ញាផ្សេងៗដែលរាង
កាយផ្ដល់ឲ្យពួកគេដឹងពីបញ្ហាណាមួយទាក់ទងនឹងសុខភាព។ ការមិនឆ្លើយតប ឬអើពើនូវសញ្ញា
ទាំងនោះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់។ ខាងក្រោមជាសញ្ញាមួយចំនួនដែលចង្អុល
បង្ហាញឲ្យដឹងថា តម្រងនោមរបស់អ្នកកំពុងដំណើរការមិនប្រក្រតី។ ថាតើអ្នកធ្លាប់ចាប់អារម្មណ៍
ដឹងពីរោគសញ្ញាដែលរាងកាយ បញ្ជូនមកទេ ?
១. មានបញ្ហាក្នុងការគេង ៖
នៅពេលដែលតម្រងនោមរបស់អ្នកដំណើរការមិនប្រក្រតីនោះ វាមានន័៏យថាជាតិពុលមិនអាច
ចេញពីរាងកាយតាមរយៈទឹកនោមបានទេ ហើយជាតិពុលទាំងនោះនឹងត្រូវប្រមូលផ្តុំក្នុងឈាម។
ការកើនឡើងនៃកម្រិតជាតិពុល គឺបណ្ដាលឲ្យមានការលំបាកក្នុងការគេងលក់។ ហេតុនេះប្រសិន បើអ្នកគេងបានតិចនោះឱកាសនៃការថយចុះនូវមុខងារតម្រងនោមនឹងប្រែជាកើនឡើង។
២. ឈឺក្បាល អស់កម្លាំង និងរាងកាយចុះទន់ខ្សោយ ៖
តម្រងនោមដែលមានមុខងារដំណើរការត្រឹមត្រូវ និងមានសុខភាពល្អ គឺអាចបម្លែងវីតាមីន D នៅ ក្នុងខ្លួនរបស់យើងដើម្បីរក្សាភាពរឹងមាំនៃឆ្អឹង រួមទាំងផលិតនូវអ័រម៉ូនម្យ៉ាងហៅថា Erythropoietin ។ អ័រម៉ូននេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិតកោសិកាឈាមក្រហម។ នៅពេលដែលមុខងារ តម្រងនោមដំណើរការមិនត្រឹមត្រូវ នោះការផលិតអ័រម៉ូន Erythropoietin នឹងថយចុះ។ ការធ្លាក់ចុះ នៃកោសិកាឈាមក្រហមនឹងធ្វើឱ្យសាច់ដុំនិងខួរក្បាលចុះខ្សោយឆាប់អស់កម្លាំង ព្រមទាំងធ្វើឲ្យ មានភាពស្លេកស្លាំង។
វាជារឿងធម្មតាមួយដែលអ្នកជំងឺតំរងនោមរ៉ាំរ៉ៃមានភាពស្លេកស្លាំង។ ប្រសិនជាអ្នកគេងនិង សម្រាកបានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែមានអារម្មណ៍ថាហត់នឿយអស់កម្លាំងទៀតនោះ អ្នកគួរ តែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់កុំពន្យារពេលឲ្យសោះ។
៣. ស្បែកស្ងួត ហើយរមាស់ ៖
តម្រងនោមដែលមានសុខភាពល្អ គឺដើរតួនាទីយ៉ាងសកម្មក្នុងការកម្ចាត់ចោលនូវកាកសំណល់ និង សារធាតុរាវដែលលើសចេញពីឈាម ហើយជួយផលិតកោសិកាឈាមក្រហម ក៏ដូចជារក្សានូវ បរិមាណនៃសារធាតុរ៉ែក្នុងរាងកាយឲ្យបានត្រឹមត្រូវ។ ស្បែករមាស់ ហើយស្ងួតជាសញ្ញានៃការធ្លាក់ ចុះនូវមុខងារតម្រងនោមក្នុងការរក្សាឲ្យបាននូវតុល្យភាពនៃសារធាតុរ៉ែ និងសារធាតុចិញ្ចឹម ដែលជា លទ្ធផលបណ្ដាលឲ្យទៅជាជម្ងឺក្នុងតម្រងនោមនិងឆ្អឹង។
* ការក្រើនរំលឹក ៖
ប្រសិនបើអ្នកមានបញ្ហាស្បែកស្ងួតនិងរមាស់ ចូរព្យាយាមធ្វើយ៉ាងណារក្សាជាតិទឹក ក៏ដូចជាជាតិ សំណើមក្នុងរាងកាយ។ ត្រូវចាំថា នៅមុនពេលទទួលទានថ្នាំអ្វីមួយដើម្បីបំបាត់រមាស់ត្រូវពិគ្រោះជា មួយគ្រូពេទ្យសិន។ ថ្នាំមួយចំនួនមានធាតុផ្សំដែលមានឥទ្ធិពលអាចធ្វើឱ្យខូចតម្រងនោមរបស់អ្នក កាន់តែខ្លាំង។
នៅពេលកាកសំណល់កើតឡើងប្រមូលផ្ដុំក្នុងឈាមវានឹងផ្លាស់ប្តូររសជាតិនៃអាហារ ហើយបន្សល់ ទុករសជាតិលោហៈនៅក្នុងមាត់របស់អ្នក។ ខ្យល់ដង្ហើមអាក្រក់ គឺជារោគសញ្ញាមួយទៀតនៃការ មានផ្ទុកជាតិពុល និងការចម្លងមេរោគច្រើនពេកនៅក្នុងសរសៃឈាមលើសពីនេះទៅទៀត អ្នក ប្រហែលជានឹងមានបាត់បង់នូវអារម្មណ៍ចង់ទទួលទានសាច់ ព្រមទាំងបាត់បង់ចំណង់អាហារជាទូទៅ របស់អ្នកដែលជាហេតុអាចស្រកទម្ងន់ខុសប្រក្រតី។
* ការក្រើនរំលឹក ៖
មានមូលហេតុច្រើនណាស់ពាក់ព័ន្ធនឹងម្ហូបអាហារប្រែជាអាចមានរសជាតិដូចលោហធាតុ (ពេល ខ្លះបង្កមកពីសុខភាពមាត់មានប្រតិកម្ម) ។ ជាធម្មតារសជាតិលោហៈនៅក្នុងមាត់នឹងបាត់ទៅវិញ ប្រសិនបើគ្រាន់តែបណ្ដាលមកពីការ អាឡែកសុី ប៉ុន្តែប្រសិនបើរសជាតិនេះនៅតែបន្តកើតឡើង អ្នកគួរតែធ្វើការទាក់ទងជាមួយនឹង វេជ្ជបណ្ឌិតជាបន្ទាន់។
ជម្ងឺតម្រងនោម បណ្ដាលឲ្យសារធាតុរាវប្រមូលផ្ដុំនៅក្នុងសួតទាំងខាងដែលធ្វើឲ្យមានអ្នកជម្ងឺមាន ការពិបាកក្នុងការដកដង្ហើម។ ភាពស្លេកស្លាំងដែលបណ្ដាលមកពីភាពមិនប្រក្រតីនៃតម្រងនោមធ្វើ ឱ្យអុកស៊ីហ៊្សែនក្នុងរាងកាយចុះខ្សោយដែលនេះក៏ជាហេតុបណ្តាលអោយអ្នកដកដង្ហើមបានខ្លីៗ។
* ការក្រើនរំលឹក ៖
មានមូលហេតុច្រើនណាស់ពាក់ព័ន្ធនឹងបញ្ហានៃការពិបាកដង្ហើមដូចជា ជម្ងឺហឺតមហារីកសួត ឬជាជម្ងឺខ្សោយបេះដូងជាដើម ដូច្នេះយកល្អអ្នកគួរទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតទើបជាការប្រសើរ។
តម្រងនោមដែលមិនប្រក្រតី គឺមិនជួយកម្ចាត់សារធាតុរាវដែលលើសចេញពីរាងកាយឡើយ។ នេះ ជាហេតុបណ្ដាលឲ្យសារធាតុសូដ្យូមមិនអាចហូរចេញពីរាងកាយដែលធ្វើឲ្យកជើង ជើង និងដៃ ប្រែ ជាហើម។ ការហើមផ្នែកខាងក្រោមនៃរាងកាយក៏អាចជារោគសញ្ញានៃជម្ងឺបេះដូង និងថ្លើមផងដែរ។
ពេលខ្លះការទទួលថ្នាំកាត់បន្ថយសារធាតុអំបិលខនិក និងកម្ចាត់សារធាតុរាវដែល លើសចេញ ពី រាងកាយអាចបញ្ឈប់ការហើមបាន។ ប៉ុន្តែប្រសិនបើវាមិនបានផលទេនោះ អ្នកគួរតែទៅទទួលយក ការព្យាបាលពីសំណាក់គ្រូពេទ្យ។
៧. ឈឺខ្នង ៖
អាការៈនៃការឈឺខ្នងដែលបណ្ដាលមកពីបញ្ហាតម្រងនោមជាធម្មតា គឺឈឺនៅត្រង់ផ្នែកជ្រៅខាងស្ដាំ ក្រោមឆ្អឹងជំនី ហើយអមមកជាមួយនឹងអាការៈអស់កម្លាំង ក្អួត សីតុណ្ហភាពនៃរាងកាយឡើងខ្ពស់ ហើយនោមញឹក។ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកជួបប្រទះអាការៈបែប នេះ។
ប្រសិនបើអ្នកសម្រាក និងទទួលយកនូវសារជាតិប្រូតេអ៊ីនបានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែហើមភ្នែក ទៀត នោះបានន័យថាអ្នកកំពុងជួបប្រទះបញ្ហាទាក់ទងនឹងតម្រងនោម។ រោគសញ្ញាដំបូងដែលប្រព័ន្ធ តម្រងនោមត្រូវបានបំផ្លាញ គឺប្រូតេអ៊ីនចាប់ផ្ដើមហូរចេញតាមទឹកហូរដែលជាលទ្ធផលបណ្ដាលឲ្យ ហើមភ្នែក។ ជាការពិតណាស់កង្វះសារជាតិប្រូតេអ៊ីននៅក្នុងរាងកាយ គឺបណ្ដាលឲ្យហើមជុំវិញភ្នែក។ ដើម្បីជាការប្រសើរ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
ប្រព័ន្ធឈាមរត់ និងតម្រងនោមរបស់អ្នក គឺពឹងផ្អែកលើគ្នាទៅវិញទៅមកតម្រងនោម nephrons តូចៗ ដែលត្រងកាកសំណល់និងវត្ថុរាវដែលលើសចេញពីឈាម។ ប្រសិនបើសរសៃឈាមត្រូវខូចខាត នោះ nephrons ដែលត្រងឈាមរបស់អ្នកមិនទទួលបានជាតិអុកស៊ីហ្សែន និងសារធាតុចិញ្ចឹម គ្រប់គ្រាន់ទេ នោះហើយជាមូលហេតុដែលបណ្ដាលសម្ពាធឈាមឡើងខ្ពស់ ហើយកាលណាដែល សម្ពាធឈាមឡើងខ្ពស់វាជាមូលហេតុឈានមុខគេទី២ បណ្ដាលឲ្យតម្រងនោម ចុះខ្សោយ។
១០. ការផ្លាសប្ដូរនៅក្នុងទឹកនោម ៖
តម្រងនោមទទួលខុសត្រូវក្នុងការផលិតទឹកនោម ដើម្បីបំបាត់ចោលនូវកាកសំណល់ ជាតិពុលក្នុង
ខ្លួនតាមរយៈនេះ។ ការផ្លាស់ប្ដូរនូវពណ៌ ក្លិន បរិមាណ ភាពញឹកញឹមនៃការបត់ជើងតូច
មិនគួរត្រូវ
បានមើលរំលង ឬមិនអើពើឡើយ។ ដើម្បីជាការប្រសើរអ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យ
ប្រសិនបើមានការផ្លាស់ប្ដូរមិនប្រក្រតីណាមួយកើតឡើង៕
No comments: